ខ្ញុំបាទ ឈ្មោះ ទេព សិដ្ឋាន់ណា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិករបស់ក្រុមហ៊ុន KEPA សូមសម្តែងនូវសេចក្តីសាទរ សោមនស្សរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលខ្ញុំកំពុងព្យាយាមប្រឹងប្រែងធ្វើ និងអ្វីដែលខ្ញុំកំពង់តែទទួលបាននាពេលនេះ រួមទាំងចំណេះដឹងកម្រិតថ្នាក់បណ្ឌិត ជំនាញវិជ្ជាជីវៈគណនេយ្យ សវនក្ម និងពន្ធដារ ព្រមទាំងការសន្សំបទពិសោធន៍ការងារ និងការដឹកនាំក្រុមហ៊ុននៅក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារជាងពីរទសវត្សកន្លងមកហើយនេះ។ ខ្ញុំក៏ជាកូនខ្មែរមួយរូបដែលបានប្រសូតចេញពីគ្រួសារកូនចៅកសិករ នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ គឺជាគ្រួសារមួយដែលពុំសូវមានលទ្ធភាពហិរញ្ញវត្ថុល្អប្រសើរនោះទេ ប៉ុន្តែមានសមាជិកគ្រួសារច្រើនគ្នា។ ទោះបីជាខ្ញុំពុំមែនជាកូនចៅអ្នកមានជីវភាពហិរញ្ញវត្ថុធូរធាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានចក្ខុវិស័យយល់ឃើញយ៉ាងច្បាស់លាស់ថា ខ្ញុំក៏ជាធនធានមនុស្សម្នាក់ដែលអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យ សវនកម្ម និងពន្ធដារជាមួយនឹងនិយ័តករគណនេយ្យនិងសវនកម្ម និងជាមួយរដ្ឋបាលសារពើពន្ធផងដែរ ដែលស្របពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើង កំពុងតែមានការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ឆ្ពោះទៅរកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាល។ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលកំពុងតែផ្តល់នូវការលើកទឹកចិត្តជាច្រើន ក្នុងការធ្វើពាណិជ្ជកម្មដល់វិនិយោគិតទាំងក្នុងនិងក្រៅប្រទេស រួមទាំងពាណិជ្ជករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមប្រកបអាជីវកម្មដោយមានតម្លាភាព សមភាព និងអនុលោមភាពចំពោះទាំងច្បាប់ពាណិជ្ជកម្ម ច្បាប់រដ្ឋបាលសារពើពន្ធ ច្បាប់ការងារ ច្បាប់របបសន្តិសុខសង្គម ច្បាប់គណនេយ្យ និងសវនកម្ម និងច្បាប់វិនិយោគកម្ពុជា ព្រមទាំងអនុវត្តទៅតាមសារាចរណែនាំ វិធាន និងនីតិវិធីជាធរមាន។
ជាមួយគ្នានេះ ស្ថានភាពជាក់ស្តែង មិនថាធុរកិច្ចជនក្នុងស្រុក ឬក្រៅស្រុកនោះទេ នៅពេលដែលពួកគាត់បានសម្រេចចិត្តចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនគាត់ពុំមានពេលវេលាសិក្សាឈ្វេងយល់ពីតម្រូវការនៃច្បាប់ វិធាន និងនីតិវិធីឱ្យបានច្បាស់លាស់នោះទេ អ្វីដែលពួកគាត់ផ្តោតសំខាន់បំផុតនោះគឺ ធ្វើយ៉ាងណាឱ្យតែចង្វាក់នៃការផ្គត់ផ្គង់របស់ពួកគាត់មាននិរន្តភាព និងរីកចម្រើនជាប្រចាំ ដោយពុំបានយកចិត្តទុកដាក់ខ្លាំងចំពោះកាតព្វកិច្ចនៃការកាន់កាប់កិច្ចបញ្ជិកាគណនេយ្យ និងការរាយការណ៍ជូនរដ្ឋបាលសារពើពន្ធបានត្រឹមត្រូវ និងពុំបានទទួលនូវរាល់បច្ចុប្បន្នភាពព័ត៌មានទៀងទាត់ពីគ្រប់អង្គភាពដែលជាអាណាព្យាបាលគោលរបស់ពួកគាត់នោះឡើយ ជាពិសេសទៅទៀតនោះគឺពុំបានឈ្វេងយល់ច្បាស់ពីអ្វីដែលជាសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងសិទ្ធិអំណាចរបស់រដ្ឋបាលសារពើពន្ធទៀតផង ចំណុចខ្វះចន្លោះទាំងនេះហើយ ដែលជាហេតុធ្វើឱ្យពួកគាត់ប្រឈមខ្លាំងទៅនឹងអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងទទួលរងនូវទណ្ឌកម្មរដ្ឋបាល ឬការអនុវត្តពន្ធបន្ថែម និងការប្រាក់ជាដើម។ បញ្ហាប្រឈមខ្លាំងទាំងនេះបានធ្វើឱ្យពួកគាត់បាត់បង់ភាពជាម្ចាស់ការ រហូតដល់ថ្នាក់ធ្វើឱ្យពួកគាត់មានអារម្មណ៍ថាបាត់បង់ទំនុកចិត្តក្នុងការប្រកបអាជីវកម្មបន្តទៅមុខទៀត។
នេះជាហេតុផល ដែលជម្រុញឱ្យយើងខ្ញុំទាំងអស់គ្នារៀបចំបង្កើតក្រុមហ៊ុន KEPA នេះឡើងក្នុងវត្ថុបំណងដើម្បីចូលរួមចំណែកបំពេញបន្ថែមនូវរាល់ចំណុចខ្វះចន្លោះទាំងនោះឡើងវិញ រួមទាំងថែរក្សានូវសុខមាលភាពហិរញវត្ថុរបស់ពួកគាត់ឱ្យមានស្ថិរភាពជាប្រចាំ។ ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជន និងដៃគូអាជីវកម្មទាំងអស់ដែលតែងតែជួយគាំទ្ររាល់គ្រប់ទិដ្ឋភាពនូវអ្វីដែលយើងខ្ញុំមាន និងសូមគោរពជូនពរ សូមឱ្យមាន សេចក្តីសុខ រួចផុតចាកទុក្ខ និងមានសិរីសួស្តីគ្រប់ពេលវេលា។ ខ្ញុំបាទសូមគោរពទទួលយកនូវរាល់ការរិះគន់ ការកែលំអ ពីបងប្អូន លោក/លោកស្រីគ្រប់ពេល ដើម្បីជាចេតនាធ្វើការកែតម្រូវនូវរាល់ចំណុចខ្វះខាត។
ស្ថាបនិករបស់ KEPA
ក្រោមការដឹកនាំ និងគ្រប់គ្រងដោយ ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា ជាអគ្គនាយក និងកញ្ញា នុត សាម៉ុលយា ជានាយកប្រតិបត្តិ ក្រុមហ៊ុន KEPA ត្រូវបានទទួលស្គាល់ដោយនិយ័តករគណនេយ្យ និងសវនកម្ម ក្នុងការប្រកបវិជ្ជាជីវៈ គណនេយ្យ និងឯកទេសពន្ធដារ ក្នុងដែននៃព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវត្ថុចម្បងក្នុងការផ្គត់ផ្គង់សេវាកម្ម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អនុវត្តស្តង់ដារវិជ្ជាជីវៈ និងគោលនយោបាយផ្ទៃក្នុងដើម្បីកសាងទំនុកចិត្ត និងនិរន្តភាពជូនអតិថិជន។
KHMER EMPIRE PROFESSIONAL ACCOUNTING CO., LTD (KEPA) ត្រូវបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ដោយនិយតករគណនេយ្យ និងសវនកម្ម (ន.គ.ស) ចំពោះវិសាលភាពក្នុងការផ្គត់ផ្គង់នូវសេវាកម្មនៃការកាន់កាប់កិច្ចបញ្ជិកាគណនេយ្យ និងភ្នាក់ងារសេវាកម្មពន្ធដារជូនអតិថិជនដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងវិសាលភាពនៃអាជ្ញាបណ្ណ យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះអនុលោមភាពនៃច្បាប់ វិធាន នីតិវិធី និងសុចរិតភាពនៃវិជ្ជាជីវៈគណនេយ្យ និងភ្នាក់ងារវេសាកម្មពន្ធដារ។ KEPA បានប្រមូលផ្តុំក្រុមអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យគណនេយ្យ និងពន្ធដារនៅកម្ពុជាចូលរួមកំណត់នូវភាពជាក់លាក់នៃដំណើរប្រព្រឹត្តទៅជាបន្តបន្ទាប់របស់ KEPA ក្នុងការបង្កើតឱ្យមាននូវ ចក្ខុវិស័យ គោលបំណង គុណតម្លៃ បេសកកម្ម និងគោលដៅច្បាស់លាស់រយៈពេលវែងរបស់យើងដោយផ្តោតលើការលើកកម្ពស់សុខភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់យើងតាមរយៈចំណេះដឹង ជំនាញ បទពិសោធន៍ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង។
យើងបានសម្រេចចិត្តអនុវត្តដោយប្រុងប្រយ័ត្នជូនចំពោះអតិថិជនរបស់យើងដើម្បីធានាថាពួកគេទទួលបាននូវភាពត្រឹមត្រូវនៃអនុលោមភាព និងសុចរិតភាព ដែលកើតចេញពីស្នាដៃនៃវិជ្ជាជីវៈរបស់យើង។ តាមរយៈនៃគោលដៅដែលបានដៅឱ្យឆ្លើយតបទៅនឹងវត្ថុបំណងរបស់ពួកយើង យើងបានតាំងចិត្តយ៉ាងមុតមាំថា យើងនឹងកសាងខ្លួនឱ្យក្លាយទៅជាចលករមួយក្នុងការចូលរួមចំណែកបំពេញបង្គ្រប់បន្ថែមនូវភាពជោគជ័យរបស់អតិថិជន និងមានបំណងជួយអតិថិជនរបស់យើងឱ្យទទួលបាននូវអនុលោមភាព តម្លាភាព គណនេយ្យភាពនៃព័ត៌មានគណនេយ្យ និងហិរញ្ញវត្ថុ រួមទាំងរបាយការណ៍នៃការប្រកាសបង់ពន្ធប្រចាំខែ និងរបាយការណ៍ប្រកាសពន្ធបង់ពន្ធលើផលរបរប្រចាំឆ្នាំ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ KEPA ទទួលបានការគាំទ្រពេញបេះដូងពីអតិថិជន ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែផ្តល់ទំនុកចិត្ត និងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះសេវាកម្មប្រកបដោយគុណភាព និងការងារបច្ចេកទេសវិជ្ជាជីវៈ ដោយសារតែពួកយើងបានចូលរួមចំណែកកសាងនូវសុខមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។ ដើម្បីបំពេញដំណើរបេសកកម្មដ៏ល្អប្រពៃរបស់យើងមួយនេះ យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្គត់ផ្គង់សេវាកម្មដែលមានកម្រិតខ្ពស់ដោយអនុលោមទៅតាមច្បាប់ វិធាន និងនីតិវិធី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ។
ដោយអនុលោមតាមវិសាលភាពនៃអាជ្ញាបណ្ណអាជីវកម្ម យើងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវសេវាកម្ម រួមមានៈ
"គឹជាការកសាងធនធានសមត្ថភាពវិជ្ជាជីវះក្នុងការផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីជាចលករនៃភាពជោគជ័យរបស់សហគ្រិន"
"ការកសាងទំនុកចិត្តតាមរយៈតម្លាភាព" វាជាបេសកកម្មរបស់យើងដើម្បីតំណាងឱ្យជំនឿរបស់ក្រុមហ៊ុន និងការយល់ដឹងរបស់យើងអំពីរបៀបដែលយើងធ្វើការ និងផ្តល់សេវាកម្មដល់អតិថិជនរបស់យើង។ សេចក្តីថ្លែងការណ៍បេសកកម្មបង្ហាញពីការយកចិត្តទុកដាក់របស់ KEPA ក្នុងការកសាងទំនុកចិត្តជាមួយអតិថិជនដោយតម្លាភាពអំពីបញ្ហាហិរញ្ញវត្ថុ។










យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អំណាចដល់អាជីវកម្មដើម្បីឈានដល់សក្តានុពលពេញលេញរបស់ពួកគេ